HPLC, Chemistry Cambodia, posted on August 12, 2022
HPLC ជាប្រភេទនៃក្រូម៉ាតូក្រាហ្វីដែលបាននឹងកំពុងប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងការវិភាគសំណាកគីមី។
ក្រូម៉ាតូក្រាហ្វីគឺជាវិធីសាស្ត្រញែកមួយដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់ការញែកល្បាយ សមាសធាតុនៅក្នុងសំណាកវិភាគ ការបន្សុទ្ធសមាសធាតុគីមី វិភាគលម្អិតទៅលើទម្រង់គីមី និងកំណត់រកបរិមាណ នៃសមាសធាតុណាមួយក្នុងសំណាក។ ក្រូម៉ាតូក្រាហ្វីដែលមានប្រើប្រាស់បច្ចុប្បន្ននេះត្រូវបានចែកចេញជាច្រើន ប្រភេទ ដែលក្នុងនោះមានពីរក្រុមធំៗដោយផ្អែកលើលក្ខណៈនៃ Mobile phase របស់វា គឺរួមមាន Liquid និង Gas ក្រូម៉ាតូក្រាហ្វី (Hage, 2018)។ ចំពោះ Liquid ក្រូម៉ាតូក្រាហ្វីត្រូវបានចាប់ផ្ដើមប្រើប្រាស់នៅអំឡុងដើមទស្សវត្សឆ្នាំ ១៩០០ ដោយផ្តើមចេញពី column ក្រូម៉ាតូក្រាហ្វី និងក្រោយមកបានអភិវឌ្ឍបង្កើតនូវក្រូម៉ាតូក្រាហ្វីក្រដាស (paper chromatography) ព្រមទាំងវិវត្តមកដល់សព្វថ្ងៃនេះ ដោយមានការប្រើប្រាស់ច្រើននូវ High Performance Liquid Chromatography (HPLC) Ultra Performance Liquid Chromatography (UPLC) (Lloyd et al., 2010; Water, 2020) ។ HPLC ត្រូវបានប្រើប្រាស់យ៉ាងច្រើននៅក្នុងគីមីជីវវិទ្យា និង វិភាគនៅក្នុងវិស័យ ស្រាវជ្រាវ និងអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ។
ខាងក្រោមនេះគឺជា សៀវភៅអនុវត្ត HPLC សម្រាប់និស្សិតគីមីទាំងឡាយ និងបណ្ដាអ្នកសិក្សាស្រាវជ្រាវគីមី។
Chromatography is usually introduced as a technique for separating and/or identifying the components in a mixture. The basic principle is that components in a mixture have different tendencies to adsorb onto a surface or dissolve in a solvent. It is a powerful method in industry, where it is used on a large scale to separate and purify the intermediates and products in various syntheses.
The theory
There are several different types of chromatography currently in use – ie paper chromatography; thin layer chromatography (TLC); gas chromatography (GC); liquid chromatography (LC); high performance liquid chromatography (HPLC); ion exchange chromatography; and gel permeation or gel filtration chromatography.
ប្រភព ÷ សមាគមន៍គីមីកម្ពុជា និង The Royal society of Chemistry, The united kingdom.